នៅថ្ងៃទី ២៨ ខែឧសភា “វចនានុក្រមបច្ចេកស័ព្ទវិទ្យាសាស្ត្រទិន្នន័យធំ”(២០ ភាគ)ដែលជាវចនានុក្រមបច្ចេកស័ព្ទទិន្នន័យធំពហុភាសាទី ១ លើពិភបលោកត្រូវបានបោះពុម្ពផ្សាយក្នុងពិព័រណ៍ឧស្សាហកម្មទិន្នន័យធំអន្តរជាតិប្រទេសចិនឆ្នាំ ២០២១ ទីក្រុងគួយយ៉ាង។ រដ្ឋបាលទីក្រុងគួយយ៉ាង គណៈកម្មាធិការជាតិចិនសម្រាប់ពិនិត្យ និងផ្ទៀងផ្ទាត់ពាក្យនាមវិទ្យាសាស្ត្រនិងបច្ចេកទេស និងក្រុមហ៊ុនភាគហ៊ុនបោះពុម្ភផ្សាយបច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយចិនបានរួមគ្នាប្រារព្ធពិធីបោះពុម្ពផ្សាយជាលើកដំបូង ។ នៅក្នុងពិធីនេះក៏បានរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៃកម្មវិធី“វេទិកាចែករំលែកទូទាំងពិភពលោកអំពីសេវាកម្មទិន្នន័យធំពហុភាសា” និងកិច្ចប្រជុំកំពូលសិក្សាស្រាវជ្រាវបរទេសនៃវេទិកាឃ្លាំងគំនិតឌីជីថលចិន។ “វចនានុក្រមបច្ចេកស័ព្ទវិទ្យាសាស្ត្រទិន្នន័យធំ”ត្រូវបានចងក្រងដោយបន្ទប់ពិសោធន៍សំខាន់អំពីយុទ្ធសាស្ត្រទិន្នន័យធំដែលជាឃ្លាំងគំនិតជាន់ខ្ពស់បែបថ្មីសម្រាប់ការអភិវឌ្ឍទិន្នន័យធំរបស់ប្រទេសចិន។ លោកសាស្ត្រាចារ្យ Lian Yuming...