យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ប្រទេសកម្ពុជាកំពុងស្វែងរកការវិនិយោគផ្ទាល់យ៉ាងសកម្មបន្ថែមទៀត ដើម្បីបង្កើនវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ហែម វណ្ឌី បានលើកឡើងបែបនេះ នៅក្នុងវេទិកាស្តីពីអាទិភាពរបស់ក្រសួង ដែលរៀបចំឡើងដោយសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា (CCJ) នៅថ្ងៃទី២៦ ខែមករា។...